រូបភាព ៖ កុមារីជនបទ
កុមារីម្នាក់នៅតំបន់ជនបទដាច់ស្រយាលមួយក្នុងខេត្តតាកែវ។ ខ្ញុំបានថតក្មេងស្រីនេះ នៅពេលដែលនាង និងបងប្អូនប្រុសស្រីតូចៗបីនាក់ផ្សេងទៀតកំពុងដើរជីកក្ដាមនៅតាមវាលស្រែដែលទើបនឹងច្រូតកាត់ហើយ។ ខ្ញុំគិតថា នាងសំឡឹងខ្ញុំដោយភាពងើងឆ្ងល់ ហើយប្រហែលជាមិនដឹងថាខ្ញុំបានកំពុងតែថតនាងផងក៏មិនដឹង។
Posted on 27 ខែមករា 2012, in Snapshot of the Week and tagged កុមារី, កុមារីជនបទ, ខ្មែរ, តាកែវ, នី កែវប៉ុញ្ញា, Khmer Girl, rural girl, Takeo. Bookmark the permalink. មតិ 27.
ខ្ញុំចូលចិត្តរូបបែបនេះណាស់….
ពិតជាចិត្តដូចគ្នាមែនត្រង់ចំណុចនេះ។
កែវភ្នែកដែលកំពុងសម្លឹងមកលោកនេះ ពិតជាកំពុងតែអៀន!
Good snapshot
អរគុណ !
ខ្ញុំអត់ចេះ photoshop ផង
Not photoshop te
តាមពិត Background មានពណ៌ ប៉ុន្តែខ្ញុំប្រើ Photoshop ដើម្បីដកពណ៌ចេញ។
Photoshop ដកព័ណ៌ក្រោយពេលថតរួច ខ្ញុំគ្រាន់តែចង់និយាយថារួបនេះមិនមែនរូបត្រៀមរៀបចំថត។
ខ្ញុំនេះតែផ្តាសមែន ឆ្លើយនឹងតាម៉ាប់អ្នកជំនាញម៉ាស៊ីនថត!
អូហ៍ អញ្ចឹងទេអី ! រូបនេះថតដោយចៃដន្យ និងមិនបានព្រាងទុកមែន។ មួយវិញទៀត ខ្ញុំមិនដឹងថាតាម៉ាប់ជាអ្នកជំនាញខាងម៉ាស៊ីនថតសោះ។ ខ្ញុំគួរតែសុំរៀនសូត្រពីគាត់ខ្លះៗហើយ។ តាម៉ាប់ បើបានឃើញវិចារនេះ សូមជួយណែនាំផង។
កុំទៅជឿបងកល្យាណ ។ ខ្ញុំមិនជំនាញអ្វីទេ ដូចខ្ញុំដាក់ឈ្មោះខ្លួនឯងអ៊ីចឹង តាម៉ាប់ ជាងថតអត់ជំនាញ ។ Photoshop ក៏មិនចេះផង ។ ខ្ញុំប្រើ Conon 550D ។ រូបថតបានស្អាតជាងរូបខ្ញុំថតទៅទៀត ។ បើមិនយល់ទាស់ទេ ចាំថ្ងៃណាមួយជួបគ្នា ផ្លាស់ប្តូរយោបល់ និង បទពិសោធន៍ ។
អ្នកចេះច្រើនតែដាក់ខ្លួន ដូចតាម៉ាប់ជាដើម។ និយាយលេងទេ។ មែនហើយ ថ្ងៃណាទំនេរ ចាំណាត់ជួបគ្នាម្ដង ទុកជាការរាប់អានគ្នាផង និងចែករំលែកបទពិសោធន៍ផ្នែកថតរូបផង។
ខ្ញុំទើបតែប្រើម៉ាស៊ីននេះបានប្រហែលជា ១០ ខែប៉ុណ្ណោះ កាន់មិនទាន់នឹងក្តៅដៃផង ។ នេះរូខ្ញុំទើបផ្សព្វផ្សាយ http://kompongchamprovince.wordpress.com/2012/01/30/kompong-cham-golden-hour/ បើមិនយល់ទាស់ទេ ចូលទៅមើល ហើយ សូមមេត្តារិះគន់តាមការគួរ ។ សង្ឈឹមថាបានជួបគ្នាដើម្បីចែករំលែក ។
កាន់បាន ១០ ខែ គឺយូរជាងខ្ញុំហើយ។ ខ្ញុំទើបតែនឹងកាន់បានប្រហែល ២ ខែប៉ុណ្ណោះ។ ពីមុនមក ខ្ញុំកាន់តែម៉ាស៊ីនថតតូចតាចទេ គ្រាន់តែខ្ញុំចូលចិត្តការថតរូប។ ចាំខ្ញុំចូលទៅមើលប្លក់កំពង់ចាមរបស់តាម៉ាប់មើលសិន។
ស្រដៀងគ្នាហើយអ៊ីចឹង ខ្ញុំប្រើកាម៉រ៉ាទូរស័ព្ទ រួចហក់មកកាម៉េរ៉ានេះតែម្តង ។ គ្រាន់ជាចំណូលចិត្ត មិនប៉ងរកលុយរកកាក់អ្វីទេ ៕
ខ្ញុំក៏មិនមានបំណងនឹងរកប្រាក់ចំណូលអ្វីដែរ គ្រាន់តែជាការសប្បាយប៉ុណ្ណោះ។
ប្រើម៉ាស៊ីន ម៉ាក ( ស៊េរី ) អ្វីដែរបានជាថតរូបច្បាស់បែបនេះ ???
ខ្ញុំប្រើម៉ាស៊ីនថតម៉ាក Canon 60D។
សូមទោសណា ! តើម៉ាស៊ីននេះ មានតម្លៃប៉ុន្មានលុយដែរ ??
មិនអីទេ។ កាលពីខ្ញុំទិញវាប្រហែលជាពីរខែកន្លងទៅ វាមានតម្លៃ $១៣០០ (តួម៉ាស៊ីន និង 18-200mm Lens) ហើយខ្ញុំទិញ SD Card, Lens Hood, Lens បន្ថែមមួយទៀត, ជើងទម្រ, កាបូបស្ពាយ, Flash។ល។ គឺអស់ច្រើនក្រែលដែរហើយ។
អូ ! បាទ ! របស់មានតម្លៃបែបនេះ ទើបប្រើបានយូរ ហើយសប្បាយនឹងប្រើទៀតផង រូបភាពចេញមក ពិតជាត្រជាក់ភ្នែកណាស់ !! អរគុណលោក នី កែវប៉ុញ្ញា ដែលបាន ប្រាប់…….!!
You are most welcome, M.r Loymen.
ពុកម្ដាយនាងយល់ព្រមអោយដាក់បោះផ្សាយចែកចាយ
តាមប្រព៍ន្ធអ៊ិនធឺណិតហើយមែនទេ ?
I don’t know her parents. But it is not the problem. I am not using this image for my profit. If this is the problem, I think we hardly find such this individual image on internet. Anyways, thank you for alerting me about this issue.
you are right brother, but the recently SOPA-PIPA wont feel the same. this open-free internet will be gone soon.
សុំទោស ព្រឹកមិញខ្ញុំមិនអាចឆ្លើយតបជាភាសាខ្មែរបាន ដោយសារខ្ញុំសរសេរនៅលើទូរស័ព្ទដៃ ហើយអក្សរខ្មែរយូនីកូដសម្រាប់ទូរស័ព្ទគ្មានស្រៈពេញតួ។ ខ្ញុំក៏បានដឹងខ្លះៗដែរអំពី SOPA-PIPA ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងទប់ស្កាត់ការលួចចម្លងកម្មសិទ្ធិបញ្ញានៅលើបណ្ដាញអ៊ីនធ័រណេត ដូចជាការចែកចាយភាពយន្តដោយមិនមានការអនុញ្ញាតជាដើម។ ប៉ុន្តែខ្ញុំគ្រាន់តែសូមទាញអារម្មណ៍បន្តិចថា ច្បាប់របស់អាមេរិកមានយុត្តាធិការ (ដែនអំណាច) នៅតែអាមេរិកប៉ុណ្ណោះ មិនអាចអនុវត្តនៅស្រុកខ្មែរបានទេ។ យើងមានច្បាប់ និងអធិបតេយ្យភាពរបស់យើង។ ចំណែកច្បាប់យើងក៏ដូចជាមិនមានចែងច្បាស់លាស់អំពីការបង្ហោះរូបភាពតាមអ៊ីនធ័រណេតដែរ។ ហើយថ្មីៗកន្លងទៅនេះ Google និង Facebook ទើបតែឆ្លើយតបទៅរដ្ឋាភិបាលឥណ្ឌា (ដែលសុំឲ្យបណ្ដាញទាំងពីរនេះរាំងខ្ទប់ការផ្សព្វផ្សាយណាដែលរិះគន់ដល់រដ្ឋាភិបាលឥណ្ឌា) ថា គេមិនអាចមានលទ្ធភាពគ្រប់គ្រងការផ្សព្វផ្សាយរបស់អ្នកប្រើប្រាស់តាមបណ្ដាញទាំងពីរខាងលើនេះបានទេ។ ដូច្នេះ ខ្ញុំគិតថា WordPress ក៏មិនខុសគ្នាដែរ។ ជាក់ស្ដែង លក្ខន្តិកៈ WordPress ហាមការបង្ហោះរូបភាពអាសអាភាស ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់មួយចំនួនធ្វើបាន។
សង្ឃឹមថាចឹងហូវបងអ៊ើយ ខ្លាចតាញ៉ុមលែងបានស្តាប់ចារៀងហេហ ។
មិនអីទេ កុំទាន់ភ័យ ! នៅស្រុកខ្មែរ យើងអាច និងនៅតែអាចទាញយកចម្រៀង និងភាពយន្ត ព្រមទាំងអ្វីៗគ្រប់យ៉ាងម៉ាសប្បាយ ឲ្យតែមានហាតឌីសផ្ទុក។ នៅស្រុកយើងខុសពីអាមេរិក។ អាមេរិក បើហ៊ានទាញយករឿង ឬកម្មវិធី ឬចម្រៀង។ល។ តាម Torrent បើប៉ូលីសរកឃើញ នេះគឺជាបទល្មើសធ្ងន់ធ្ងរ ឬបើទាញយកតាម server ដូចជា hotfile, mediafire, megaupload, rapidshare ។ល។ នេះក៏ជាបទល្មើសដែរ ប៉ុន្តែនៅអាចលើកលែងបាន។ ហើយថ្មីៗនេះ អាមេរិកទើបតែបិទជាស្ថាពរនូវគេហទំព័រ magaupload ចំណែកអាផ្សេងៗមួយចំនួនទៀត គ្រាន់តែឃើញការអនុវត្តនេះភ្លាម ស្រាប់តែបិទ Option សម្រាប់ទាញយកភ្លាមៗដែរ ប្រហែលជាខ្លាចជាប់បណ្ដឹង។