កូនត្រីស្រែ

ខេត្ត​តាកែវ ៖ កូន​ត្រី​តូចៗ​ដែល​ក្មេង​ឃ្វាល​គោ​ចាប់​បាន​នៅ​ក្នុង​រដូវ​វស្សា។

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ផល​ត្រី​ដែល​រក​បាន​កាន់​តែ​តិច​ទៅៗ ហើយ​ទំហំ​ត្រី​ក៏​កាន់​តែ​តូច​ទៅៗ​ផង​ដែរ។ កត្តា​មនុស្ស ​កត្តា​សម្ភារ និង​កត្តា​ធម្មជាតិ បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ចំនួន​ត្រី​កាន់​តែ​ហិន​ហោច។ មនុស្ស​កាន់​តែ​ច្រើន នាំ​ឲ្យ​តម្រូវការ​ត្រី​ក៏​កាន់​តែ​ច្រើន។ ដើម្បី​បំពេញ​តម្រូវ​ការ​នេះ មនុស្ស​បាន​ផលិត និង​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ទំនើបៗ ទាំង​ស្រប​ច្បាប់ និង​ផ្ទុយ​ច្បាប់ ដើម្បី​នេសាទ​ត្រី។ ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក្នុង​គោល​បំណង​កសិកម្ម ឬ​ការ​បង្ហូរ​កាក​សំណល់​ពី​រោង​ចក្រ ក៏​ជា​កត្តា​មួយ​ក្នុង​ការ​បំផ្លាញ​ជីវិត​ត្រី។ ស្ទឹង បឹង បួរ ស្រះ ព្រែក ប្រឡាយ កាន់​តែ​រាក់ ឬ​ត្រូវ​បាន​ចាក់​លុប បូក​ផ្សំ​នឹង​អាកាសធាតុ​រាំង​ស្ងួត​ខ្លាំង បាន​ធ្វើ​ឲ្យ​ទឹក​ក្នុង​ស្រះ ព្រែក ប្រឡាយ​ទាំង​នោះ​រីង​ហួត ដែល​ជា​កត្តា​ប្រឈម​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជីវិត​ត្រី។ នៅ​មាន​មូលហេតុ​ជា​ច្រើន​ទៀត ដែល​ចូលរួម​ធ្វើ​ឲ្យ​ហីន​ហោច​ដល់​ពូជ​ត្រី៕

Posted on 1 ខែសីហា 2011, in Snapshot of the Week and tagged , , , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: