ប្រាសាទ​អង្គរវត្ត និង​របាំ​បុរាណ​ខ្មែរ ត្រូវ​បាន​ពិភាក្សា​នៅ​លើ​ទូរទស្សន៍​ជប៉ុន

ព្រឹក​មិញ​នេះ (២១ សីហា ២០១១) ខ្ញុំ​បាន​ទស្សនាប៉ុស្ដិ៍​ទូរទស្សន៍ NHK ដែល​ជាប៉ុស្ដិ៍​​ទូរទស្សន៍​ជប៉ុន ដោយ​គេ​បាន​ពិភាក្សា​គ្នា​អំពី​ប្រាសាទ​អង្គរវត្ត និង​របាំ​បុរាណ​ខ្មែរ។ គួរ​ឲ្យ​សោក​ស្ដាយ​ដែល​ខ្ញុំ​មិន​ចេះ​ភាសា​ជប៉ុន មិន​ដឹង​ថា​គេ​ពិភាក្សា​គ្នា​ដូចម្ដេច​ខ្លះ។ វាគ្មិន​នៅ​ក្នុង​វេទិកា​នោះ​មាន​ចំនួន​បី​នាក់ បុរស​ពីរ​នាក់ និង​ស្ត្រី​ម្នាក់ ហើយ​ក៏​មាន​ពិធីករ​ម្នាក់ និង​ពិធីការនី​ម្នាក់​ផង​ដែរ។ បើ​ពិនិត្យ​មើល​ទៅ បុរស​ម្នាក់​ស្លៀក​ពាក់​ជា​អ្នក​ថតរូប និង​មាន​ម៉ាស៊ីន​ថត​មួយ​ដាក់​នៅ​ពី​ខាង​មុខ ចំណែក​បុរស​ស្រ្តី​ពីរ​នាក់​ទៀត ប្រហែល​ជា​អ្នក​ស្រាវជ្រាវ ឬ​ក៏​ជា​អ្នក​ដែល​ធ្លាប់​មក​ធ្វើ​ទេសចរណ៍​នៅ​ស្រុក​ខ្មែរ។ នៅ​ក្នុង​វេទិកា​នោះ គេ​មាន​បង្ហាញ​វីដេអូ​ឯកសារ​អំពី​ប្រាសាទ​អង្គរវត្ត និង​របាំ​ប្រពៃណី​ខ្មែរ ដោយ​មាន​ការ​អត្ថាធិប្បាយ​ជា​ភាសា​ជប៉ុន។ ខ្ញុំ​គិត​ថា​វីដេអូ​ឯកសារ​នេះ ប្រហែល​ជា​ផលិត​ឡើង​ដោយ​វាគ្មិន​ម្នាក់​ដែល​ស្លៀក​ពាក់​ដូចជា​អ្នក​ថត​រូប​នោះ​ហើយ។ បន្ទាប់​មក ក្រុម​វាគ្មិន​ក៏​ធ្វើ​ការ​ពិភាក្សា​គ្នា។ បើ​ពិនិត្យ​តាម​កាយវិការ ទឹក​មុខ និង​ការ​និយាយ​ស្ដី ខ្ញុំ​អាច​យល់​បាន​ថា​គេ​ប្រហែល​ជា​និយាយ​អំពី​ភាព​អស្ចារ្យ​នៃ​ស្ថាបត្យកម្ម​អង្គរ​វត្ត និង​របាំ​ប្រពៃណី​ខ្មែរ​ដែល​គ្មាន​ពីរ​នៅ​លើ​លោក​នេះ។

ប្រសិន​បើ​បង​ប្អូន​ណា​ចេះ​ភាសា​ជប៉ុន ហើយ​បាន​ទស្សនា​កម្ម​វិធី​នេះ​ដែរ សូម​មេត្តា​ជួយ​ចែក​រំលែក​រឿង​នេះ​ផង។

Posted on 21 ខែសីហា 2011, in វប្បធម៌ and tagged , , , , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: