នៅ​ពេល​ដែល​ប្រឡាយ​ក្លាយ​ទៅ​ជា​ផ្លូវ​រទេះ​គោ

បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ប្រឹង​ប្រែង​ធ្វើ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​យ៉ាង​ណា​ក៏​ដោយ ជា​ពិសេស​គឺ​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​ចម្បង​មួយ​ក្នុង​ចំណោម​វិស័យ​​នានា ក៏​ប៉ុន្តែ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​តែ​ជា​បញ្ហា​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ឡើយ ដោយ​សារ​ការ​អភិវឌ្ឍន៍​ផ្នែក​ធារាសាស្ត្រ​នេះ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់​ស្ដែង​របស់​ប្រជាពលរដ្ឋ។

ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ៖ ប្រឡាយ​បន្សល់​ទុក​ពី​សម័យ​ខ្មែរ​ក្រហម ដែល​បាន​ក្លាយ​ទៅ​ជា​ផ្លូវ​រទេះ​ដោយ​សារ​មិន​មាន​ការ​ស្ដារ​ឡើង​វិញ។

ជាក់​ស្ដែង រូបភាព​ខាង​លើ​នេះ​បង្ហាញ​អំពី​ភាព​មិន​អើពើ​របស់​ថ្នាក់​ដឹក​នាំ ទាំង​​ថ្នាក់​មូលដ្ឋាន រហូត​ដល់​​ថ្នាក់​ជាតិ ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ប្រឡាយ​ដែល​មាន​ស្រាប់ ដោយ​បន្សល់​ទុក​តាំង​ពី​សម័យ​ខ្មែរ​ក្រហម​មក។ មក​ដល់​ពេល​នេះ ប្រឡាយ​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​ផ្លូវ​រទេះ​ ឬ​ក៏​ត្រូវ​បាន​ពុះ​ចែក​គ្នា​ដើម្បី​ដាំ​ដុះ​ស្រូវ​រួច​ទៅ​ហើយ។

ម៉ាស៊ីន​កំពុង​បូម​ទឹក​ពី​ក្នុង​អណ្ដូង ដើម្បី​ស្រោច​ស្រប់​ដំណាំ​ស្រូវ​។

ដោយ​សារ​ភាព​មិន​អើ​ពើ​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​ខាត​ទឹក​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត ខិត​ខំ​ប្រមូល​ធន​ធាន​បន្តិច​បន្តួច​យក​ទៅ​ជួល​គេ​ជីក​អណ្ដូង​ដើម្បី​បូម​ទឹក​ពី​ក្រោម​ដី​យក​មក​ស្រោច​ស្រប់​ផល​ដំណាំ។ ការ​ជីក​អណ្ដូង​បែប​នេះ​បាន​ចាប់​ផ្ដើម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​វា​កំពុង​តែ​រីក​ដុះ​ដាល​ច្រើន​ឡើងៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ទឹក​ក្រោម​ដី​ក៏​កាន់​តែ​បាត់​បង់​ទៅៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​អណ្ដូង​ដែល​ជីក​ថ្មីៗ​ក៏​កាន់​តែ​មាន​ជម្រៅ​ជ្រៅ​ឡើងៗ។

ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​នៅ​តែ​មិនមាន​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​ឲ្យ​ទាន់​ពេល មិន​យូរ​មិន​ឆាប់​ទឹក​ក្រោម​ដី​នឹង​ត្រូវ​បាត់​បង់​អស់ ដែល​ជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​សង្គម។

Posted on 22 ខែសីហា 2011, in កសិកម្ម, Snapshot of the Week, SOCIAL ISSUES and tagged , , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: