វត្ត​មួយ​ក្នុង​ខេត្ត​តាកែវ​នៅ​ប្រើ​ទង់​ជាតិ​សម័យ​រដ្ឋ​កម្ពុជា

ទង់​ជាតិ​​សម័យ​រដ្ឋ​កម្ពុជា និង​ទង់​សាសនា​ដែល​ត្រូវ​បាន​ដាក់​នៅ​លើ​ក្លោង​ទ្វារនៃ​វត្ត​មួយ​ក្នុង​ខេត្ត​តាកែវ។ 

Posted on 29 ខែសីហា 2011, in Snapshot of the Week and tagged , . Bookmark the permalink. 9 មតិ.

  1. មាន​បាន​ប្រាប់​គណៈ​គ្រប់​គ្រង​វត្ត​ដែរ​ទេ? ប្រហែល​គាត់​មិន​មាន​ប្រាក់​ទិញ​ទង់​ថ្មី គួរ​ឃើញ​ហើយ​ជួយ​ទិញ​ទង់​ថ្មី ជូន​វត្ត បាន​កុសល​ច្រើន​ណាស់

    • គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ខ្ញុំ​មិន​បាន​ចូល​ជម្រាប​គាត់ ដោយ​សារ​មិន​មាន​ពេល​គ្រប់​គ្រាន់។ ពេល​ជិះ​កាត់​វត្ត​នេះ​ម្ដង​ទៀត ខ្ញុំ​នឹង​ឈាន​ចូល​ជម្រាប់​គាត់។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​គាត់​មិន​មាន​ប្រាក់​ទិញ​ទង់​ថ្មី​ទេ នេះ​ប្រហែល​ជា​គាត់​មិន​ដឹង​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ទង់​ជាតិ​ដែល​ប្រើ​បច្ចុប្បន្ន។

      • មិន​ដឹង​ឬ? និយាយ​លេង​ទេ​ហ្អី​បង?

      • ខ្ញុំ​មិន​ដឹង​ថា​គាត់​ដឹង​ឬ​មិន​ដឹង​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​គិត​ថា​ប្រហែល​ជា​គាត់​មិន​ដឹង។ ហើយ​ត្រង់​ថា​គណៈកម្មការ​វត្ត​គ្មាន​ថវិកា​ដើម្បី​ទិញ​ទង់​ជាតិ​ថ្មី ហាក់​ដូច​ជា​មិន​សូវ​ទំនង​សោះ ព្រោះ​ទង់​ជាតិ​ថ្មី​មួយ​មិន​ជា​ថ្លៃ​ណាស់​ណា​ទេ។ ណ្ហើយ ! ចាំ​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​សាក​សួរ​គាត់ ឬ​ទិញ​ថ្មី​ជូន​គាត់​តែ​ម្ដង។

  2. ខ្ញុំ​គិត​ថា​ទង់​នោះ​គេ​ប្រើ​មិន​ដឹង​តាំង​ពី​ជំនាន់​ណា​មក​ទេ ឬ អាច​ទិញ​មក​ប្រើ​ទាំង​ច្រឡំ ក្រោយ​មក​ក៏មិនបាន​ឡើង​ទៅ​ដោះ, ឃើញ​គេ​ដាក់​បាំងៗ​ពី​ខាង​ក្រោយ, បែប​គិត​បន្តោយ​ទុក​ចោល​ចឹង​សិន ប៉ុន្តែ​ចៃ​ដន្យ​ត្រូវ​បង​មើល​ឃើញ!

    • ទង់​ជាតិ​នេះ​មិន​មែន​ទុក​ចោល​យូរ​នោះ​ទេ ព្រោះ​ថា​ទង់​ជាតិ​ប្រភេទ​នេះ​ងាយ​នឹង​ចាស់​ណាស់ ប្រសិន​បើ​ទុក​ហាល​វាល​ដូច្នេះ។ ខ្ញុំ​គិត​ថា​យ៉ាង​ច្រើន​ត្រឹម​ពី​កន្លះ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

  3. ម៉្យាង​វិញ​ទៀត រូបភាព​នេះ​មិន​មែន​ខ្ញុំ post ដើម្បី​រិះ​គន់​គណៈកម្មការ​វត្ត ឬ​ព្រះ​សង្ឃ​នោះ​ទេ គ្រាន់​តែ​ចង់​បង្ហាញ និង​ចែក​រំលែក​ជូន​បង​ប្អូន​រួម​ប្លក់​ប៉ុណ្ណោះ។

  4. ខ្ញុំ​ជឿ​ថា​គណៈ​គ្រប់​គ្រង​វត្ត​នេះ រក្សា​ទុក​ទង់​បាន​ល្អ​ណាស់។ ខ្ញុំ​ជឿ​ថា​ដូច្នេះ នៅ​តាម​ស្រុក​ស្រែ ប្រហែល​ជា​គាត់​ដាក់​តាំង​តែ​ពេល​មាន​ពិធី​ម្ដង​ៗ​ទេ រួច​ស្រេច​បាច់​ប្រហែល​ជា​ត្រូវ​យក​មក​បត់​រក្សា​ក្នុង​ទូរ​យ៉ាង​ត្រឹម​ត្រូវ នេះ​គឺ​ទង់​ដែរ​លែង​ប្រើ​រាប់​សិប​ឆ្នាំ​មក​ហើយ លោក​អ្នក​សាក​ល្បង​គិត​ទៅ​មើល បើ​ទុក​ចោល​មែន គឺ​រហែក​ខូច​បាត់​ទៅ​ហើយ។ ហេតុ​ដូច្នេះ​ខ្ញុំ​គិត​ថា​គណៈ​វត្ត​គឺ​ជា​អ្នក​ដែល​ស្រឡាញ់​ទង់​ជាតិ និង​រក្សា​កុំ​ឲ្យ​ខ្ជះ​ខ្ជាយ​យ៉ាង​ពិត​ប្រាកដ គ្រាន់​តែ​ថា​លោក​អាច​មិន​ដឹង​ ឬ​គិត​ថា​អាច​ប្រើ​ទង់​នេះ​បាន អញ្ចឹង​ទេ ខ្ញុំ​រាប់​ថា​គាត់​ជា​អ្នក​ស្រឡាញ់​ប្រទេស​មួយ​រូប មិន​មាន​ចេតនា​អាក្រក់​ទេ ខ្ញុំ​ជឿ​ដូចនេះ បើ​អ្នក​រាល់​គ្នា​ជិះ​កាត់ សូម​ជួយ​ទិញ​ទង់​ជាតិ​ថ្មី​ផ្ដល់​វត្ត​នេះ​ផង។ សូម​អរគុណ!

ទំលាក់ មួយចំលើយតប ទៅ សុភ័ក្ត្រ បោះ​បង់​ការ​ឆ្លើយ​តប