ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ប្រពៃណី

ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ៖ មេជ្រូក និង​កូន​ជ្រូក​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម និង​លែង​ឲ្យ​ដើរ​ហើរ​ដោយ​សេរី

មុខ​របរ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ គឺ​ជា​មុខ​របរ​តាំង​តែ​ពី​ដូន​តា​ជា​យូរ​លង់​ណាស់​មក​ហើយ និង​​ដែល​អាច​បង្កើន​ប្រាក់​ចំណូល​បាន​មួយ​ផ្នែក​ក្នុង​គ្រួសារ​ផង​ដែរ។ ពី​ដើម​រៀង​មក ក្រៅ​ពី​មុខរបរ​ធ្វើ​ស្រែ​ចម្ការ ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ចូល​ចិត្ត​ចិញ្ចឹម​ជ្រូក​មួយ ឬ​ពីរ ឬ​បី​ក្បាល ឬ​ក៏​មេ​ជ្រូក​មួយ​ក្បាល ដើម្បី​អាច​លក់​យក​កម្រៃ​មក​ផ្គត់​ផ្គង់​ជីវភាព​បាន​មួយ​កម្រិត។ ការ​ចិញ្ចឹម​ជ្រូក​បែប​នេះ​មិន​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នោះ​ទេ មាន​ន័យ​ថា​គេ​លេង​ជ្រូក​ឲ្យ​ដើរ​ហើរ និង​ស៊ី​ចំណី​ផ្សេងៗ​ដោយ​សេរី ដែល​ហាក់​ដូច​ជា​វា​រស់​នៅ​តាម​បែប​ធម្មជាតិ​របស់​វា​ដូច្នោះ​ដែរ។ ជា​រៀង​រាល់​ថ្ងៃ គេ​គ្រាន់​តែ​ដាំ​បបរ​លាយ​ជាមួយ​ត្រកួន ឬ​ដើម​ចេក បូក​ផ្សំ​នឹង​កន្ទក់​ខ្លះៗ​ដាក់​ឲ្យ​វា​ស៊ី ជា​ការ​ស្រេច។ ក៏​ប៉ុន្តែ​គេ​ត្រូវ​ចំណាយ​ពេល​រាប់​ខែ ឬ​រាប់​ឆ្នាំ ទម្រាំ​ជ្រូក​មួយៗ​ធំ ដែល​អាច​លក់​បាន។

Posted on 12 ខែកញ្ញា 2011, in បរិស្ថាន និង​ជីវិត, Snapshot of the Week and tagged , , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: