រាជធានីភ្នំពេញ ៖ ស្ទើរ​ភ្លើង និង​មិន​គ្រប់​ទឹក

ព្រលឹម​ឡើង បើក​ភ្នែក​សឹង​តែ​មិន​ទាន់ អគ្គិសនី​ដាច់​ម្ដង ពេល​ថ្ងៃ​ត្រង់ ដាំ​បាយ​មិន​ទាន់​ឆ្អិន​ផង អគ្គិសនី​ដាច់​ម្ដង​ទៀត ហើយ​ពេល​ល្ងាច​មិន​ទាន់​ងងឹត​ស្រួល​បួល​ផង អគ្គិសនី​ក៏​ដាច់​ម្ដង​ទៀត។ សរុប​ទៅ ក្នុង​មួយថ្ងៃៗ អគ្គិសនី​បើ​មិន​ដាច់​ពីរ​ដង ក៏​បី​ដង​ដែរ ហើយ​ដាច់​ម្ដងៗ​មិន​តិច​ជាង​ពីរ​ម៉ោង​ឡើយ។ តាំង​ពី​វា​ដាច់​ញឹក​ញាប់​អញ្ចឹង​មក ខ្ញុំ​សឹង​តែ​មិន​បាន​ទស្សនា​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​ផង​ទេ។

ថា​ភ្លើង​ចុះ​វា​អញ្ចឹង​ទៅ​ហើយ ស្រាប់​តែ​កាល​ពី​ពីរ​បី​ថ្ងៃ​មុន​នេះ ស្រាប់​តែ​ខាង​រដ្ឋករ​ស្វ័យត​រាជធានី​ភ្នំពេញ​​ត្រូវ​បាន​ដក​ស្រង់​សម្ដី​តាម​សារព័ត៌មាន​ថា នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ រាជធានី​ភ្នំពេញ​នឹង​ប្រឈម​កង្វះ​ទឹក​ស្អាត​ពេល​ម៉ោង​ដែល​មាន​តម្រូវការ​ច្រើន (មាន​ន័យ​ថា​ពេល​ព្រឹក និង​ពេល​ល្ងាច)។ សារព័ត៌មាន​បន្ថែម​ថា ម៉ាស៊ីន​របស់​រដ្ឋករ​ស្វ័យត​ផលិត​ទឹក​ស្អាត​​បាន​ត្រឹម​តែ៣០​ម៉ឺន​ម៉ែត​គូប​ក្នុង​មួយ​ថ្ងៃ ចំណែក​​តម្រូវការ​ប្រចាំ​ថ្ងៃ​នេះ​មាន​ដល់​ទៅ ៣១​ម៉ឺន​ម៉ែត្រ​គូបឯ​ណោះ ហើយ​រហូត​ដល់​រដូវ​ក្ដៅ​ខាង​មុខ​នេះ តម្រូវ​ការ​នឹង​ឈាន​ដល់ ៣៣​ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។

ដល់​អញ្ចឹង​បាន​ខ្ញុំ​នឹក​ឃើញ​ថា ជា​ច្រើន​ខែ​មក​ហើយ ទឹក​នៅ​ផ្ទះ​ខ្ញុំ​ចេញ​មិន​ខ្លាំង​ដូច​ពី​មុន​ទាល់​តែ​សោះ ជា​ពិសេស​ពេល​ព្រឹក និង​ពេល​ល្ងាច។ រហូត​ដល់​ពាក់​កណ្ដាល​យប់ ទើប​ទឹក​បាញ់​ខ្លាំង​ពេញ​ទំហឹង។ កាល​ពី​ប្រមាណ​ពីរ​ខែ​មុន​នេះ ខ្ញុំ​ធ្លាប់​ទិញ​ទឹក​សុទ្ធ​ងូត​ពេល​ព្រឹក​អស់​មួយ​ធុង​ធំ​ទៅ​ហើយ ដោយ​សារ​ទឹក​អត់​ចេញ​សោះ​នៅ​ពេល​ព្រឹក។

ឥឡូវ​កំពុង​រក​ទិញ​ធុង​ទឹក​ធំ​មួយ​ដើម្បី​ស្តុក​ទឹក​ទុក​ប្រើ​ប្រាស់ ក្រែង​លោ​ពេល​ខាង​មុខ​ទឹក​មិន​ចេញ​នៅ​ពេល​ព្រឹក មិន​ដឹង​ជា​បាន​អី​ងូត​ ដើម្បី​ទៅ​ធ្វើ​ការ​ងារ​ទេ។

មិន​ដឹង​ថា​ខាង​រដ្ឋករ​ស្វ័យត​មាន​ផែនការ​បង្កើន​សមត្ថភាព​ផលិត​ទឹក​ស្អាត​ឬ​ទេ។ ចំណែក​ខាង​អគ្គិសនី​វិញ នៅ​ពេល​វារីអគ្គិសនី​កំចាយ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ខាង​មុខ យើង​សង្ឃឹម​ថា​ទីក្រុង​ភ្នំពេញ​នឹង​មាន​ភ្លើង​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ទៅ​ចុះ៕

Posted on 29 ខែវិច្ឆិកា 2011, in SOCIAL ISSUES and tagged , , , , . Bookmark the permalink. មតិ​មួយ​.

  1. មែន​ហើយ។ ពិត​ជា​យ៉ាប់​មែន​ឥឡូវ។ នៅ​សាលា​ខ្ញុំ​ដាច់​ភ្លើង​រហូត ហប់​រៀន​មិន​ចូល​ទេ🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: