ឥឡូវ​នេះ ការ​ដួល​សន្លប់​ លែង​រើស​មុខ

ពី​មុន​មក​ យើង​ធ្លាប់​តែ​ឮ​ជា​ញឹក​ញាប់​ថា​​មាន​តែ​កម្មករ​រោង​ចក្រ​កាត់ដេរ​ទេ​​ដែល​បាន​ដួល​សន្លប់ ប៉ុន្តែ​មួយ​រយៈពេល​ថ្មីៗ​នេះ​មាន​ករណី​ដួល​សន្លប់​ចំនួន​ពីរ​លើក​បាន​កើត​ឡើង​ចំពោះ​សិស្ស​សាលា​នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​នៅ​ថ្ងៃ​នេះ​មាន​ករណី​ក្រុម​យុវជន​កាយញារិទ្ធ​រាប់​សិប​នាក់​បាន​ធីង​ធោង និង​ដួល​សន្លប់​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​កម្មវិធី​បំពាក់​កន្សែង​ដល់​ឥស្សរជន​កាយញរិទ្ធ​ចំនួន ១០០​នាក់ ក្នុង​ចំណោម​ក្រុម​យុវជន​កាយញារិទ្ធ​ចំនួន​ប្រមាណ ១​ម៉ឺន​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯ.ឧ. ឧបនាយករដ្ឋមន្ត្រី សុខ អាន។

ជា​ទូទៅ មូលហេតុ​នៃ​ការ​ដួល​សន្លប់​ត្រូវ​បាន​គេ​បន្ទោស​ទៅ​លើបរិស្ថាន​ការងារ បរិស្ថាន​ជុំវិញ និង​ការ​បរិភោគ​មិន​គ្រប់​គ្រាន់ (ការ​បរិភោគ​សន្សំ​សំចៃ ដោយ​សារ​ប្រាក់​ខែ​តិច)។

ខ្ញុំ​គិត​ថា​ទាំង​នេះ​ជា​កត្តា​មួយ​ហើយ ប៉ុន្តែ​សួរ​ថា​តើ​គេ​មាន​គិត​ដល់​កត្តា​មួយ​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? ភាគ​ច្រើន​នៃ​ម្ហូប​អាហារ បន្លែ ផ្លែឈើ ​ដែល​យើង​បរិភោគ​សព្វ​ថ្ងៃ សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ​សារធាតុ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត ហើយ​​ធ្វើ​ឲ្យ​សុខភាព​យើង​ចុះ​ខ្សោយ​បន្តិច​ម្ដងៗ​ដោយ​មិន​ដឹង​ខ្លួន រហូត​ដល់​ដំណាក់​កាល​មួយ​ដែល​ជម្ងឺ​ជា​ច្រើន​វាយ​លុក​ចូល​ក្នុង​ខ្លួន ដូចជា ជម្ងឺ​រាគ​រូស អាសន្នរោគ ថ្លើម ក្រពះ ទឹក​នោម​ផ្អែម ។ល។ តើ​យើង​ចង់​ឲ្យ​ប្រជាជន​យើង​មាន​សុខភាព​ល្អ មាន​អាយុ​វែង កាត់​បន្ថយ​ការ​កើតជម្ងឺ​ផ្សេងៗ​យ៉ាង​ម៉េច​នឹង​កើត ប្រសិន​បើ​ម្ហូប​អាហារ​ដែល​យើង​បរិភោគ​សព្វ​ថ្ងៃ​សុទ្ធ​តែ​ប្រើ​ប្រាស់​ និង​មាន​ផ្ទុក​ដោយ​សារធាតុ​គីមី​ដូច្នេះ ? អ្នក​ឯកទេស និង​គ្រូ​ពេទ្យ​តែង​តែ​ទូន្មាន​ថា ការ​បរិភោគ​បន្លែ​ច្រើន ជួយ​សម្រួល​ការ​រំលាយ​អាហារ កាត់​បន្ថយ​ជាតិ​ខ្លាញ់ មាន​ស្បែក​ស្អាត មាន​សុខភាព​ល្អ។ល។ ចុះ​បើ​បន្លែ​យើង​មាន​សារធាតុ​ពុល​អញ្ចឹង តើ​បាន​សុខភាព​ល្អ​ពី​ណា​មក ? វា​មិន​ប្រៀប​ដូច​ជា​យើង​បរិភោគ​ថ្នាំ​ពុល​បន្តិច​ម្ដងៗ​ជា​រៀង​រាល់​ថ្ងៃ​ទេ​ឬ ? ក្រសួង​សុខាភិបាល​ក៏​ធ្លាប់​បាន​ប្រកាស​ផង​ដែរ​ថា ក្នុង​មួយឆ្នាំៗ​ប្រជាជន​ខ្មែរ​ត្រូវ​ចំណាយ​ប្រាក់​អស់​រាប់​រយ​លាន​ដុល្លា​ទៅ​លើ​ការ​ព្យាបាល​ជម្ងឺ។

ខ្ញុំ​ធ្លាប់​ដក​ពិសោធន៍​ខ្លួន​ឯង នៅ​ពេល​ដែល​ខ្ញុំ​បរិភោគ​បន្លែ​ឆៅ​ដែល​ទិញ​ពី​ផ្សារ ខ្ញុំ​តែង​តែ​ឈឺ​ពោះ ឬ​រាគ ទោះ​បី​ជា​ខ្ញុំ​លាង​សម្អាត​យ៉ាង​ណា​ក៏​ដោយ។ ក្រោយ​មក​ខ្ញុំ​បាន​ទៅ​ទិញ​បន្លែ​ដែល​ដាក់​លក់​នៅ​ហាង​អង្គការ​សេដាក់ ជា​ប្រភេទ​បន្លែ​ដែល​គ្មាន​សារធាតុ​គីមី​បំផ្លាញ​សុខភាព។ ឃើញ​ថា​ក្រពះ​ខ្ញុំ​អាច​ទទួល​យក​បាន ដោយ​គ្មាន​បញ្ហា​អ្វី​ទាំង​អស់។ អញ្ចឹង រាល់​ពេល​ដែល​ខ្ញុំ​ចង់​បរិភោគ​បន្លែ​ឆៅ ខ្ញុំ​តែង​តែ​ទៅ​ទិញ​បន្លែ​នៅ​តាម​ហាង​អង្គការ​សេដាក់។ ខ្ញុំ​និយាយ​នេះ​មិន​មែន​ចង់​ផ្សព្វ​ផ្សាយ​ឲ្យ​អង្គការ​សេដាក់​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ជូន​ព័ត៌មាន​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ចង់​បាន​បន្លែ​តាម​បែប​ធម្មជាតិ។

ខ្ញុំ​សំណូម​ពរ​ឲ្យ​ក្រសួង និង​អង្គការ​​ពាក់​ព័ន្ធនានា មេត្តា​ជួយ​បន្ត និង​បង្កើន​ការ​អប់រំ ក៏​ដូចជា​ការ​ផ្សព្វ​ផ្សាយ​​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បង្ក​បង្កើន​​ផល​កសិកម្ម ឲ្យ​គាត់​បាន​យល់ និង​ផ្លាស់​ប្ដូរ​មក​រក​ការ​ដាំ​ដុះ​ដំណាំបែប​ធម្មជាតិ​​ដែល​គ្មាន​សារធាតុ​គីមី​បំផ្លាញ​សុខភាព ហើយ​ទន្ទឹម​នឹង​នេះ​ក៏​គួរ​ទប់​ស្កាត់​ការ​នាំ​ចូល​ផលិតផល​ដែល​មាន​សារធាតុ​គីមី ដូចជា​បន្លែ ផ្លែឈឺ សាច់ និង​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ទៀត៕

Posted on 29 ខែវិច្ឆិកា 2011, in SOCIAL ISSUES and tagged , , . Bookmark the permalink. មតិ 5.

  1. សូមបន្ថែមតិចទៀត៖
    មិន​របស់​ប្អូន​ស្រី​ខ្ញុំ​ដែរ​រៀន​នៅ វិទ្យាល័យ​វត្តកោះ បាន​ដួល​សន្លប់​២នាក់ មួយ​នាក់ទៀត​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់!!!! ក្រកាច់ៗសឹង​តែដាច់ខ្យល់ទៅ​ហើយ!! ឥឡូវ​កំពុង​ព្យា​បាល​ទៅ​មន្ទី​ពេទ្យ ។ខ្ញុំ​អាណិត​ខ្លាំង​ណាស់🙂 ។ ​ពួកអ្នក​ចេះដឹង​សម័យតេជោ គ្មាន​គិត​ថា ការ​ខំ​ឈរ​ហាលថ្ងៃ​ក្តៅ​ខ្លាំង​អាច​ធ្វើ​អោយ​ស្លាប់​បាន!!!! អោយ​គ្នា​ទៅ​តាំង​ពី​ម៉ោង 6:30 នាទី​ព្រឹក គ្មាន​បាន​ញ៉ាំអី​សោះ! រឿងអី​មិន​ខ្យល់​គរ

  2. សូមកែ​ពី ” មិន​របស់​ប្អូន​ស្រី ” ទៅជា ” មិត្ត​របស់​ប្អូន​ស្រី ” វិញ

  3. មិន​តែ​ខេត្ត​ពោធិ៍​សាត់​ទេ​ ខេត្ត​កំពង់​ចាម​ក៏​មាន​ករណី​ដួល​សន្លប់​នេះ​ដែរ​។ ដូច​ជា​ពីរ​បី​ខែ​មុន​នេះ​ឯង​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: