រូបភាព ៖ កុមារីជនបទ

កុមារី​ម្នាក់​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​តាកែវ។ ខ្ញុំ​បាន​ថត​ក្មេងស្រី​នេះ នៅ​ពេល​ដែល​នាង និង​បងប្អូន​ប្រុស​ស្រី​តូចៗ​បី​នាក់​ផ្សេង​ទៀត​កំពុង​ដើរ​ជីក​ក្ដាម​នៅ​តាម​វាល​ស្រែ​ដែល​ទើប​នឹង​ច្រូត​កាត់​ហើយ។ ខ្ញុំ​គិត​ថា នាង​សំឡឹង​ខ្ញុំ​ដោយ​ភាព​ងើង​ឆ្ងល់ ហើយ​ប្រហែល​ជា​មិន​ដឹង​ថា​ខ្ញុំ​បាន​កំពុង​តែ​ថត​នាង​ផង​ក៏​មិន​ដឹង។

Posted on 27 ខែមករា 2012, in Snapshot of the Week and tagged , , , , , , , . Bookmark the permalink. មតិ 32.

  1. ខ្ញុំចូល​ចិត្ត​រូបបែប​នេះណាស់….

  2. កែវភ្នែកដែលកំពុងសម្លឹងមកលោកនេះ ពិតជាកំពុងតែអៀន!
    Good snapshot

    • តាម​ពិត Background មាន​ពណ៌​ ប៉ុន្តែ​ខ្ញុំ​ប្រើ Photoshop ដើម្បី​ដក​ពណ៌​ចេញ។

    • Photoshop ដកព័ណ៌ក្រោយពេលថតរួច ខ្ញុំគ្រាន់តែចង់និយាយថារួបនេះមិនមែនរូបត្រៀមរៀបចំថត។
      ខ្ញុំនេះតែផ្តាសមែន ឆ្លើយនឹងតាម៉ាប់អ្នកជំនាញម៉ាស៊ីនថត!

      • អូហ៍ អញ្ចឹង​ទេ​អី ! រូប​នេះ​ថត​ដោយ​ចៃដន្យ និង​មិន​បាន​ព្រាង​ទុក​មែន។ មួយ​វិញ​ទៀត ខ្ញុំ​មិន​ដឹង​ថា​តា​ម៉ាប់​ជា​អ្នក​ជំនាញ​ខាង​ម៉ាស៊ីន​ថត​សោះ។ ខ្ញុំ​គួរ​តែ​សុំ​រៀន​សូត្រ​ពី​គាត់​ខ្លះៗ​ហើយ។ តា​ម៉ាប់ បើ​បាន​ឃើញ​វិចារ​នេះ សូម​ជួយ​ណែនាំ​ផង។

      • កុំ​ទៅ​ជឿ​បង​កល្យាណ ។ ខ្ញុំ​មិនជំនាញ​អ្វីទេ ដូច​ខ្ញុំ​ដាក់​ឈ្មោះ​ខ្លួន​ឯង​អ៊ីចឹង តា​ម៉ាប់ ជាង​ថត​អត់​ជំនាញ ។ Photoshop ក៏​មិនចេះ​ផង ។ ខ្ញុំ​ប្រើ Conon 550D ។ រូប​ថត​បាន​ស្អាត​ជាង​រូប​ខ្ញុំ​ថត​ទៅទៀត ។ បើ​មិន​យល់​ទាស់ទេ ចាំ​ថ្ងៃ​ណា​មួយ​ជួប​គ្នា​ ផ្លាស់​ប្តូរ​យោបល់ និង បទពិសោធន៍ ។

      • អ្នក​ចេះ​ច្រើន​តែ​ដាក់​ខ្លួន ដូច​តា​ម៉ាប់​ជា​ដើម។ និយាយ​លេង​ទេ។ មែន​ហើយ ថ្ងៃ​ណា​ទំនេរ ចាំ​ណាត់​ជួប​គ្នា​ម្ដង ទុក​ជា​ការ​រាប់​អាន​គ្នា​ផង និង​ចែក​រំលែក​បទ​ពិសោធន៍​ផ្នែក​ថត​រូប​ផង។

      • ខ្ញុំទើប​តែ​ប្រើ​ម៉ាស៊ីន​នេះបាន​ប្រហែល​ជា ១០ ខែប៉ុណ្ណោះ កាន់​មិនទាន់​នឹង​ក្តៅ​ដៃផង ។ នេះ​រូ​ខ្ញុំ​ទើប​ផ្សព្វផ្សាយ http://kompongchamprovince.wordpress.com/2012/01/30/kompong-cham-golden-hour/ បើ​មិនយល់​ទាស់​ទេ ចូលទៅមើល​ ហើយ សូម​មេត្តា​រិះគន់​តាម​ការ​គួរ ។ សង្ឈឹម​ថា​បាន​ជួប​គ្នា​ដើម្បី​ចែក​រំលែក ។

      • កាន់​បាន ១០ ខែ គឺ​យូរ​ជាង​ខ្ញុំ​ហើយ។ ខ្ញុំ​ទើប​តែ​នឹង​កាន់​បាន​ប្រហែល ២ ខែ​ប៉ុណ្ណោះ។ ពី​មុន​មក ខ្ញុំ​កាន់​តែ​ម៉ាស៊ីន​ថត​តូច​តាច​ទេ គ្រាន់​តែ​ខ្ញុំ​ចូល​ចិត្ត​ការ​ថត​រូប។ ចាំ​ខ្ញុំ​ចូល​ទៅ​មើល​ប្លក់​កំពង់ចាម​​របស់​តា​ម៉ាប់​មើល​សិន។

      • ស្រដៀង​គ្នា​ហើយអ៊ីចឹង ខ្ញុំ​ប្រើ​កាម៉រ៉ា​ទូរស័ព្ទ រួច​ហក់​មក​កាម៉េរ៉ា​នេះ​តែ​ម្តង ។ គ្រាន់​ជា​ចំណូល​ចិត្ត​ មិនប៉ង​រក​លុយ​រក​កាក់​អ្វី​ទេ ៕

      • ខ្ញុំ​ក៏​មិន​មាន​បំណង​នឹង​រក​ប្រាក់​ចំណូល​អ្វី​ដែរ គ្រាន់​តែជា​ការ​សប្បាយ​ប៉ុណ្ណោះ។

  3. ប្រើម៉ាស៊ីន ម៉ាក ( ស៊េរី ) អ្វីដែរបានជាថតរូបច្បាស់បែបនេះ ???

  4. អូ ! បាទ ! របស់មានតម្លៃបែបនេះ ទើបប្រើបានយូរ ហើយសប្បាយនឹងប្រើទៀតផង រូបភាពចេញមក ពិតជាត្រជាក់ភ្នែកណាស់ !! អរគុណលោក នី កែវប៉ុញ្ញា ដែលបាន ប្រាប់…….!!

  5. ពុកម្ដាយនាងយល់ព្រមអោយដាក់បោះផ្សាយចែកចាយ
    តាមប្រព៍ន្ធអ៊ិនធឺណិតហើយមែនទេ ?

    • I don’t know her parents. But it is not the problem. I am not using this image for my profit. If this is the problem, I think we hardly find such this individual image on internet. Anyways, thank you for alerting me about this issue.

      • you are right brother, but the recently SOPA-PIPA wont feel the same. this open-free internet will be gone soon.

      • សុំ​ទោស ព្រឹក​មិញ​ខ្ញុំ​មិន​អាច​ឆ្លើយ​តប​ជា​ភាសា​ខ្មែរ​បាន ដោយ​សារ​ខ្ញុំ​សរសេរ​នៅ​លើ​ទូរស័ព្ទ​ដៃ ហើយ​អក្សរ​ខ្មែរ​យូនីកូដ​សម្រាប់​ទូរស័ព្ទ​គ្មាន​ស្រៈ​ពេញ​តួ។ ខ្ញុំ​ក៏​បាន​ដឹង​ខ្លះៗ​ដែរ​អំពី SOPA-PIPA ដែល​បង្កើត​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ដែល​មាន​គោល​បំណង​ទប់​ស្កាត់​ការ​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញានៅ​លើ​បណ្ដាញ​អ៊ីនធ័រណេត ដូច​ជា​ការ​ចែក​ចាយ​ភាពយន្ត​ដោយ​មិន​មាន​ការ​អនុញ្ញាត​ជា​ដើម។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​សូម​ទាញ​អារម្មណ៍​បន្តិច​ថា ច្បាប់​របស់​អាមេរិក​មាន​យុត្តាធិការ (ដែន​អំណាច) នៅ​តែ​អាមេរិក​ប៉ុណ្ណោះ មិន​អាច​អនុវត្ត​នៅ​ស្រុក​ខ្មែរ​បាន​ទេ។ យើង​មាន​ច្បាប់​ និង​អធិបតេយ្យភាព​របស់​យើង។ ចំណែក​ច្បាប់​យើង​ក៏​ដូចជា​មិន​មាន​ចែង​ច្បាស់​លាស់​អំពី​ការ​បង្ហោះ​រូបភាព​តាម​អ៊ីនធ័រណេត​ដែរ។ ហើយ​ថ្មីៗ​កន្លង​ទៅ​នេះ Google និង Facebook ទើប​តែ​ឆ្លើយ​តប​​ទៅ​រដ្ឋាភិបាល​ឥណ្ឌា​ (ដែល​សុំ​ឲ្យ​បណ្ដាញ​ទាំង​ពីរ​នេះ​រាំង​ខ្ទប់​ការ​ផ្សព្វ​ផ្សាយ​ណា​ដែល​រិះ​គន់​ដល់​រដ្ឋាភិបាល​ឥណ្ឌា) ​ថា គេ​មិន​អាច​មាន​លទ្ធភាព​គ្រប់​គ្រង​ការ​ផ្សព្វ​ផ្សាយ​របស់​អ្នក​ប្រើ​ប្រាស់​តាម​បណ្ដាញ​ទាំង​ពីរ​ខាង​លើ​នេះ​បាន​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា WordPress ក៏​មិន​ខុស​គ្នា​ដែរ។ ជាក់​ស្ដែង លក្ខន្តិកៈ WordPress ហាម​ការ​បង្ហោះ​រូបភាព​អាស​អាភាស ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ធ្វើ​បាន។

      • សង្ឃឹម​ថា​ចឹង​ហូវ​បង​អ៊ើយ ខ្លាច​តា​ញ៉ុម​លែង​បាន​ស្តាប់​ចារៀង​ហេហ ។

      • មិន​អី​ទេ កុំ​ទាន់​ភ័យ ! នៅ​ស្រុក​ខ្មែរ យើង​អាច និង​នៅ​តែ​អាច​ទាញ​យក​ចម្រៀង និង​ភាពយន្ត ព្រម​ទាំង​អ្វីៗ​គ្រប់​យ៉ាង​ម៉ា​សប្បាយ ឲ្យ​តែ​មាន​ហាតឌីស​ផ្ទុក។ នៅ​ស្រុក​យើង​ខុស​ពី​អាមេរិក។ អាមេរិក បើ​ហ៊ាន​ទាញ​យក​រឿង ឬ​កម្មវិធី ឬ​ចម្រៀង។ល។ តាម Torrent បើ​ប៉ូលីស​រក​ឃើញ នេះ​គឺ​ជា​បទ​ល្មើស​ធ្ងន់​ធ្ងរ ឬ​បើ​ទាញ​យក​តាម​ server ដូចជា hotfile, mediafire, megaupload, rapidshare ។ល។ នេះ​ក៏​ជា​បទ​ល្មើស​ដែរ ប៉ុន្តែ​នៅ​អាច​លើក​លែង​បាន។ ហើយ​ថ្មីៗ​នេះ អាមេរិក​ទើប​តែ​បិទ​ជា​ស្ថាពរ​នូវគេហទំព័រ magaupload ចំណែក​អា​ផ្សេងៗ​មួយ​ចំនួន​ទៀត ​គ្រាន់​តែ​ឃើញ​ការ​អនុវត្ត​នេះ​ភ្លាម​ ស្រាប់​តែ​បិទ Option សម្រាប់​ទាញ​យក​ភ្លាមៗ​ដែរ ប្រហែល​ជា​ខ្លាច​ជាប់​បណ្ដឹង។

  6. បងប្អូនខ្ញុំផងមិនដឹង នៅស្រុកជាមួយគ្នា ! តាកែវនៅម្តុំណាវិញលោកបង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: