ម៉ាស្រុក​មាន​តែ​មួយ

មនុស្សម្នា និងវត្តអារាមម៉ាស្រុកខ្មែរ គេសរសេរ ព.ស ២៥៥៦ ទាំងអស់ទៅហើយ នៅឡើយវត្តពោធិសត្ថារាមមួយចេញដែលសរសេរខុសគេតែឯង។ ខ្ញុំមិនដឹងថាតើនេះជាកំហុសដោយអចេតនា ឬក៏ចេតនាទេ ទើបបណ្ដាលឲ្យ ព.ស នៅត្រឹម ២៥៥៥ បែបនេះ (សូមមើលរូបខាងលើ)។ តិចលោវត្តនេះប្រតិបត្តិពុទ្ធសាសនាតាមបែបប្រទេសសៀមទេដឹង !!! គ្មានយោបល់ !!! នេះមិនមែនជាការរិះគន់ទេ ប៉ុន្តែជាការចែករំលែក ហើយសូមទុកឲ្យប្រិយមិត្តអ្នកអានវិនិច្ឆ័យខ្លួនឯងចុះ។ ឯវំ!

Posted on 21 ខែ​មេសា 2012, in វប្បធម៌, SOCIAL ISSUES and tagged , , , . Bookmark the permalink. មតិ 12.

  1. តាមខ្ញុំ​យល់ ប្រហែល​អ្នកបិទអក្សរ​ស្រឡាញ់​ ៥ បីដើម ឬ សាម-៥…😀 អាចថា បើ​គាត់​​ពិសាបារី គឺ​ចូល​​ចិត្ត​​បារី ៥៥៥… បើ​លេង​សាប់សាម គឺចូលចិត្តចាប់ ហ្វូលូ-៥… បើវ៉ៃទៀងឡេនវិញ គឺចូលចិត្ត​ សាម-៥ ជាង សាម-ហាយ… បែបនេះ​ហើយ​បានទៅ​​ជា​ ម៉ាស្រុកមាន​មួយនោះ… 😀

  2. គេដូរឆ្នាំពុទ្ធសករាជថ្មីនៅថ្ងៃបុណ្យវិសាខបូជា មិនមែនដូរនៅថ្ងៃចូលឆ្នាំខ្មែរទេ !

  3. តាមពិតទៅ ពុទ្ធសករាជដូរនៅរៀងរាល់ ១៥កើត ខែវិសាខ ។ ការសរសេរបែបនេះ អាចជាចេតនាដោយសារការប្រកាន់ថា ពុទ្ធសករាជមិនទាន់ដល់ពេលដូរទេ។ ការឯកភាពគ្នាក៏ល្អ ការព្យាយាមបង្ហាញការពិត ក៏គួរគិតពិចារណា។ ខ្ញុំធ្លាប់ឮថា សៀមដូរពុទ្ធសករាជ នៅខែមករាឯណោះ។

  4. បើគិតអោយត្រឹមត្រូវ គឺត្រូវផស់គាត់ ។
    ព.ស.ចាប់រាប់ពីព្រះពុទ្ធចូលបរិនិព្វានមក គឺនៅថ្ងៃ១៥កើតខែពិសាខ
    អែនោះទេ ។ គេថាស្ដេចសៀមនាំអាលគ្នាធ្វើបុណ្យចូលឆ្នាំមកនៅខែចែត្រអែណា
    អែណីអែនេះទៅវិញ….ហើយកាន់តែច្រឡំបល់គ្នាថែមទៀតនោះគឺទាំងយើង
    ទាំងគេចាប់រាប់យកខែមិគសិរថាជាខែទីមួយទៀតផង អ្ចឹងវាគួរតែផ្លាស់តំឡើង
    លេខពុទ្ធសករាជនៅដាច់ខែកត្តឹកអែណោះបានវាឡូហ្ស៊ិកដូចពួកបារាំងខាង
    គ្រឹស្តសករាជដែលគេផ្លាស់នៅចុងខែធ្នូដែរ ។ ..ខ្ញុំក៏មិនសូវច្បាស់ដែរទេ រាប់ថា
    តាមតែចាស់ៗ ជើងក្រោយដោយជើងមុខ😀

  5. អរគុណ​ណាស់​សម្រាប់​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​អស់​គ្នា។ ឆ្លៀត​ឱកាស​នេះ ខ្ញុំ​ក៏​សូម​ចូល​រួម​មតិ​បន្តិច​បន្តួច​ដែរ​ចុះ នូវ​អ្វី​ដែល​ខ្ញុំ​បាន​អាន​ខ្លះៗ។

    ពុទ្ធ​សករាជ​ជាចំនួន​ថ្ងៃ​ខែ​ឆ្នាំរាប់​តាំង​ពី​ក្រោយ​​ថ្ងៃ​ដែលព្រះពុទ្ធ ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក។ ព្រះ​សក្ស​មុនី​គោតម ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ​ទី​១៥​កើត​ ខែ​ពិសាខ​ ឆ្នាំម្សាញ់ ដូច្នេះ​គេ​រាប់​ពី​ត្រឹម​ថ្ងៃ​ទី១​រោច ខែ​ពិសាខ នោះ​មក​ ជា​ពុទ្ធសករាជ។

    ពុទ្ធ​សករាជ ត្រូវ​បាន​ចែក​ចេញ​ជា​បី​ទម្រង់ គឺ ពុទ្ធសករាជ​អតីត ពុទ្ធ​សករាជ​បច្ចុប្បន្ន និង​ពុទ្ធសករាជ​អនាគត។ នៅ​ប្រទេស​ខ្មែរ យើង​ប្រើ​ពុទ្ធ​សករាជ​បច្ចុប្បន្ន (ពុទ្ធ​សករាជ​ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​ដែល​មិន​ទាន់​មក​ដល់) ចំណែក​នៅ​ប្រទេស​សៀម គេ​ប្រើ​ពុទ្ធ​សករាជ​អតីត (ពុទ្ធ​សករាជ​ដែល​បាន​កន្លង​មក​ហើយ​ ពេញ​ទាំង​ថ្ងៃ​ខែ​ឆ្នាំ​ឥត​មាន​ខ្វះ)។ ឧទាហរណ៍ នៅ​ស្រុក​ខ្មែរ ព.ស ២៥៥៦ អញ្ចឹង​នៅ​ស្រុក​សៀម​គឺ ព.ស ២៥៥៥។

    បើ​មាន​ការ​ខ្វះ​ខាត​ ឬ​លើស​លស់​អ្វី សូម​មេត្តា​អភ័យ​ទោស​ផង​ចុះ ទាន!

  6. ពិតជាត្រឹមត្រូវហើយលោកប៉ុញ្ញា… តាម​មើល​ទៅ វត្តពោធិចិនតុង រាប់​​ពុទ្ធសករាជ យក​​​តាម​ស្រុកសៀម​ហើយ គឺ​មិនមែន​ជា​កំហុស​ដោយ​អចេតនាទេ…

  7. កុំគ្រាន់តែឃើញថាភ្លាម សំខាន់ ត្រូវមានឯកសារសំអាងផង

    • ទេ ដូច​ខ្ញុំ​បាន​សរសេរ​អញ្ចឹង ថា​ខ្ញុំ​អត់​មាន​យោបល់​អំពី​ស្លាក​នេះ​ទេ ហើយ​ក៏​មិន​មែន​រិះ​គន់ដែរ ប៉ុន្តែ​ជា​ការ​ចែក​រំលែក និង​ទុក​ឲ្យ​ប្រិយមិត្ត​អ្នក​អាន​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង។

  8. 5555 ហាហាហា សើចញញឹមរកស៊ីធូ ( ស្រោចទឹក សូត្រមន្ម បណ្ដោះគ្រោះ លើករាសី )🙂

  9. លោកបញ្ញា តាមពិតទៅចូលឆ្នាំខ្មែរ និងព្រះពុទ្ធសាសនាគឺខុសគ្នាបន្តិច។ ថ្ងៃចូលឆ្នាំថ្មី២០១២ មិនមែនជាអាយុរបស់ព្រះពុទ្ធសាសនាឡើយ គឺនៅរាប់ថា ព.ស ២៥៥៥ ដដែល ប៉ុន្តែរហូតដល់ថ្ងៃ១៥កើត ខែពិសាខ ជាថ្ងៃបុណ្យ ពិសាខបូជា(ជាថ្ងៃដែលព្រះពុទ្ធ ប្រសូត្រ ត្រាស់ដឹង និង បរិនិពា្វន​ ដូច្នេះហើយ ព.ស ចាប់កើតឡើងពីថ្ងៃដែលព្រះអង្គចូលបរិនិពា្វនទៅ) ទើបព.ស ២៥៥៦ ដោយបរិបូណ៏។សូមអរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: