ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ទទួល​ព្រះ​បរមសព​ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ

ព្រះ​បរមសព​អតីត​ព្រះ​មហាវីរក្សត្រ នរោត្ដម សីហនុ ត្រូវ​បាន​យាង​ត្រឡប់​ពី​ប្រទេស​ចិន​​មក​កាន់​ព្រះ​បរមរាជវាំង​នៃ​ប្រទេស​កម្ពុជា​វិញ កាល​ពី​រសៀល​ថ្ងៃទី ១៧ ខែ​តុលា ឆ្នាំ ២០១២ ដោយ​មាន​ការ​ទទួល​ និង​ដង្ហែ​ពី​សំណាក់​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់ ព្រះ​សង្ឃ ដូនជី​តាជី ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី គ្រូ​បង្រៀន សិស្ស និស្សិត សិល្បករ ភ្ញៀវ​ទេសចរណ៍​​បរទេស។ល។ ជា​ច្រើន​ម៉ឺន​នាក់ ដែល​បាន​ឈរ​អម​សង​ខាង​ផ្លូវ​ចាប់​តាំង​ពី​ខាង​មុខ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ព្រះ​បរមរាជវាំង។

ព្រះ​បរមសព​ព្រះ​ករុណា ព្រះ​មហាវីរក្សត្រ នឹង​ត្រូវ​តម្កល់​នៅ​ព្រះ​បរមរាជវាំង​រយៈពេល​មិន​តិច​ជាង​បី​ខែ​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​តាម​ប្រពៃ​ណី។ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស​កាន់​ទុក​រយៈពេល​ប្រាំពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃទី ១៧ ខែ​តុលា ឆ្នាំ ២០១២ នេះ​ទៅ។

ខាង​ក្រោម​នេះ​ជា​រូបភាព​មួយ​ចំនួន​ដែល​បាន​ផ្ដិត​យក​នៅ​ជុំវិញ​វិមាន​ឯករាជ្យ ៖

Posted on 17 ខែតុលា 2012, in វប្បធម៌, SOCIAL ISSUES and tagged , , , , . Bookmark the permalink. មតិ 5.

  1. ល្បងប៉ុញ្ញាមានអីពិសេសបានឈរថតពីបាន? ខ្ញុំបានតែចំហៀង ចាំងថ្ងៃទៀត ។

    • ខ្ញុំ​គ្មាន​អ្វី​ពិសេស​ទេ​លោក​ប្អូន​អើយ… ធម្មតា​ដូច​តែ​គេ​ឯង​អញ្ចឹង គ្រាន់​តែ​សម្លឹង​មើល​ប្លង់​ដែល​អាច​ឈរ​បាន​ជា​មុន ​ពូកែ​បញ្ជ្រៀត​​ ឬ​ក៏​​នៅ​ក្បែរៗ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​​ទៅ​បាន​ហើយ។

      • រូប​ថត​ស្អាត​ៗ ហើយ​បាន​សុទ្ធ​តែ​តួ​ទៀត ។ ខ្ញុំ​ឈរ​មុខ​គេ​ដែរ​ តែ​បាន​តែ​ពី​ចំហៀង​មិន​បាន​ចំពីមុខ ។

      • ចាត់​ទុក​ថា​ជា​សំណាង​ខ្ញុំ​ទៅ​លោក​ប្អូន​ ដែល​រើស​ប្លង់​បាន​ល្អ​ប៉ុណ្ណឹង។ នៅ​មាន​រូប​តួ​ច្រើន​ថែម​ទៀត គ្រាន់​តែ​មិន​ដាក់​បញ្ចូល។ ហើយ​ដូច​ជា​មិន​ឃើញ​លោក​ប្អូន​ឯង​បង្ហោះ​រូបភាព​កាល​ពី​ថ្ងៃ​នោះ ?

      • មកពីល្បងឯងមិនមើល ថា​ខ្ញុំ​មិនបង្ហោះ គ្រាន់​តែ​ខ្ញុំ​គិត​ថា​ផ្អាក​សរសេរ​ប្លុកទម្រាំ​ដល់​ថ្ងៃ​ ២៤ និងសរសេរវិញ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: