រូបភាព ៖ ព្រះរាជពិធីដង្ហែរព្រះបរមសពព្រះមហាវីរក្សត្រ

ព្រះ​រាជ​ពិធី​កាន់​ទុក្ខ​ចុង​ក្រោយ មាន​រយៈពេល ៧ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ០១ ដល់ ០៧ ខែ​កុម្ភៈ ឆ្នាំ ២០១៣។

ព្រះ​រាជពិធី​ដង្ហែរ​ព្រះ​បរមសព​ព្រះ​មហា​វីរក្សត្រ​ សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អធិកអធម​​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី ០១ ខែ​កុម្ភៈ ឆ្នាំ ២០១៣ ដោយ​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​មុខ​ព្រះ​បរមរាជវាំង ឆ្ពោះ​ទៅ​វត្ត​ភ្នំ រួច​តម្រង់​ឆ្ពោះ​ទៅ​វិមាន​ឯករាជ្យ រួច​ឆ្ពោះ​ទៅ​កាន់​វាល​ព្រះ​មេរុ ដោយ​ចំណាយ​រយៈពេល​ប្រមាណ​ជាង ៣ ម៉ោង និង​​មាន​ការ​ចូល​រួម​ដង្ហែរ​ពី​សំណាក់​សមាជិក​រាជ​វង្សានុវង្ស ថ្នាក់​ដឹកនាំ​ប្រទេស មន្ត្រីរាជការ កង​កម្លាំង​នគរបាល​ជាតិ ទាហាន កង​រាជ​អាវុធ​ហត្ថ ក្រុមយុវជន​កាយឫទ្ធិ ក្រុម​យុវជន​កាកបាទ​ក្រហម​កម្ពុជា ព្រះសង្ឃ តា​អាចារ្យ ដូន​ជី ជន​ជាតិ​ដើម​ភាគ​តិច ជនជាតិ​អ៊ីស្លាម ចិន និង​វៀតណាម។ល។ ដែល​រស់​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រមាណ ៥០០០ នាក់ និង​មាន​ការ​ចូល​រួម​ពី​មហាជន​នៅ​អមសង​ខាង​ផ្លូវ​រាប់​សិប​ម៉ឺន​នាក់​។

ពិធី​ដង្ហែរ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា ១១ ផែន រួម​មាន ៖

ផែនទី១. ជាផែន ជ័យបង្ហាញពីភាពរុងរឿង និងមោទនភាព ជាតិក្រោមបាវចនា “ជាតិ សាសនា ព្រះ មហាក្សត្រ”។

ផែនទី២. បង្ហាញពីសក្ដានុពល នៃអំណាចកម្លាំងទ័ពគ្រប់ប្រភេទនិងកម្លាំងយុវជន។

ផែនទី៣. អំពីអត្ថិភាព នៃព្រះរាជ ប្បវេណី និងព្រះរាជកេតនភណ្ឌ។

ផែនទី៤. បង្ហាញអំពីក្បួន មន្ដ្រីក្រសួងនានា។

ផែនទី៥. ភ្លេង និងសមាគមជនជាតិនានា។

ផែនទី៦. មន្ដ្រីរាជធានី-ខេត្ដ។

ផែនទី៧. ព្រះពុទ្ធសាសនា។

ផែនទី៨. ក្បួននាំមុខ ព្រះបរមសព។

ផែនទី៩. ព្រះទីនាំងបុស្បុកតម្កល់ ព្រះតម្កល់ ព្រះបរមសព។

ផែនទី១០. ក្បួនរបស់ព្រះរាជ វង្សានុវង្សក្សត្រី ប្រជាពលរដ្ឋ។

ផែនទី១១. ផែនរក្សាសន្ដិសុខ សុវត្ថិភាពកន្ទុយក្បូន។

មហាជន​ដែល​នៅ​អម​សង​ខាង​ផ្លូវ​ក្នុង​សម្លៀក​បំពាក់​កាន់​ទុក្ខ​​ បាន​អង្គុយ​​បត់​ជើង និង​លត់​ជង្គង់ សំពះ​ប្រណំ​ដោយ​ទឹក​មុខ និង​ទឹក​ចិត្ត​ក្រៀម​ក្រំ​ឥត​គណនា ហើយ​អ្នក​ខ្លះ​យំ​សោក​ដោយ​ក្ដី​អាឡោះ​អាល័យ​ចំពោះ​សម្ដេច​ព្រះ​មហា​វិរ​ក្សត្រ។

ដោយ​ឡែក ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​សព នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី ០៤ ខែ​កុម្ភៈ ឆ្នាំ ២០១៣ ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ថា សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ​​ខ្មែរ បាន​យាង​ចូល​ទី​វង្គត​នា​ថ្ងៃទី ១៥ ខែ​តុលា ឆ្នាំ ២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះ​វស្សា។

ខាង​ក្រោម​ ​ជា​រួមភាព​មួយ​ចំនួន​ស្ដី​អំពី​ព្រះ​រាជ​ពិធី​នេះ ៖

Posted on 2 ខែ​កុម្ភៈ 2013, in វប្បធម៌, SOCIAL ISSUES and tagged , , , , , , , , , , , , , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: