ការ​បាញ់​កាំជ្រួច​អបអរ​បុណ្យ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក នៅ​កោះ​ហាវ៉ៃ

IMG_5804(1600x1067)

កាំជ្រួច​ជា​ច្រើន​រយ​ដើម​ត្រូវ​បាន​បាញ់​ចេញ​ពី​កោះ​មន្ត​អាគម (Magic Island) ដែល​នៅ​ជាប់​ឆ្នេរ Ala Moana នៃ​ទីក្រុង Honolulu កោះ​ហាវ៉ៃ ដើម្បី​អបអរសាទរ​ទិវា​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី ៤ ខែ​កក្កដា ឆ្នាំ ២០១៣ កន្លង​មក​នេះ។

មនុស្ស​ម្នា​រាប់​ម៉ឺន​នាក់ ទាំង​អ្នក​រស់​នៅ​លើ​កោះ​នេះ និង​អ្នក​ទេសចរ​មក​ពី​ច្រើន​ប្រទេស បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បោះ​វែង​អន្លាយ។ នៅ​លើ​សួន​ច្បារ​នានា មនុស្ស​ជា​ច្រើន​បាន​បោះ​តង់ អាំង​សាច់ និង​ធ្វើ​ម្ហូប​បរិភោគ​ដោយ​ក្ដី​សប្បាយ​រីក​រាយ និង​អឺង​កង។

ម៉ោង ៨:៣០ នាទី យប់ កាំ​ជ្រួច​ត្រូវ​​បាន​ចាប់​ផ្ដើម​បាញ់​ឡើង​លើ​ឥត​ឈប់ រយៈពេល ១៥ នាទី។ សំឡេង​កាំជ្រួច​បន្លឺ​ឡើង​កង​រំពង​ ឯ​ពន្លឺ​កាំជ្រួច​ចាំង​ចែង​លើ​ឆ្នេរ​ខ្សាច់ លើ​សួន​ច្បារ និង​បរិវេណ​ជុំ​វិញ លាយ​ឡំ​នឹង​សំឡេង​ហ៊ោ​កញ្ចៀវ​ពី​អ្នក​ទស្សនា​ គួរ​ឲ្យ​រំភើប​ក្រៃ​លែង។

ទាំង​នេះ​គឺ​ជា​បទ​ពិសោធន៍​មួយ ដែល​ខ្ញុំ​ទើប​នឹង​បាន​ជួប​​ប្រទះ​លើក​ដំបូង​​នៅ​លើ​ទឹក​ដី​នៃ​​ប្រទេស​ជឿន​លឿន​មួយ​នេះ។

IMG_5805_1

IMG_5809_1

IMG_5810_1

IMG_5811_2

IMG_5812

IMG_5813

IMG_5817

IMG_5823

IMG_5825

Posted on 6 ខែកក្កដា 2013, in Snapshot of the Week and tagged , , , , , , , , , . Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: