បណ្ណសារប្លក

កង់​ខ្មែរ​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់

ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ៖ កង់​ខ្មែរ​ដែល​កសិករ​ផ្ដេក​ទុក​ក្នុង​ប្រឡាយ នៅ​ពេល​ដែល​គាត់​ដើរ​ច្រូត​ស្មៅ​គោ។

កាល​ពី​មុន កង់​ដែល​ផលិត​ក្នុង​ស្រុក ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​ពី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជា​ពិសេស​អ្នក​នៅ​តាម​ជនបទ។ សិស្ស​សាលា​តែង​តែ​បង្អួត​គ្នា​អំពី​ការ​តុប​តែង​កង់​របស់​ខ្លួន។

ប៉ុន្តែ​ចាប់​តាំង​ពី​មាន​កង់​ជជុះ​ពី​ប្រទេស​ជប៉ុន និង​កង់​ដៃ​ត្រង់​មក​ពី​កោះ​តៃវ៉ាន់ និង​ប្រទេស​ចិន​មក ចង់​ខ្មែរ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​បន្តិច​ម្ដងៗ ដែល​រហូត​មក​ដល់​ពេល​នេះ​វា​ស្ទើរ​តែ​បាត់​រូបរាង​ទៅ​ហើយ។ ប្រជាពលរដ្ឋ ជាពិសេស​សិស្សានុសិស្ស​នៅ​តាម​ជនបទ ប្រើ​ប្រាស់​តែ​កង់​ជជុះ​ជប៉ុន ដោយ​សារ​វា​មាន​តម្លៃ​ថោក​ជាង​កង់​ខ្មែរ។

អ្នក​ដែល​នៅ​ប្រើ​ប្រាស់​កង់​ខ្មែរ គឺ​អ្នក​ដែល​ត្រូវការ​ដឹក​របស់​របរ​ធ្ងន់ៗ​ប៉ុណ្ណោះ ដូចជា ដឹក​ស្រូវ ​ស្មៅ ឬ​​បន្លៃ​ ជា​ដើម។ល។

ខ្ញុំ​យល់​ឃើញ​ថា មិន​យូរ​មិន​ឆាប់ កង់​ប្រភេទ​នេះ​អាច​​នឹង​ត្រូវ​បាត់​បង់ ហើយ​ក្មេងៗ​ស្រករ​ក្រោយ​នឹង​លែង​បាន​ស្គាល់​ជាក់​ជា​មិន​ខាន។