ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ Honolulu នៃ​កោះ​ហាវ៉ៃ ម្នាក់​ឯង​លើក​ដំបូង

ហេតុ​តែ​មាន​និស្ស័យ​​នឹង​ការ​ថត​រូប ហើយ​មិន​អាច​រក​អ្នក​ទៅ​ឈរ​កំដរ​មើល​យើង​ថត​រូប​បាន ក៏​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ម្នាក់​ឯង​ទៅ​កាន់​ឆ្នេរ Waikiki នា​ទី​ក្រុង​ Honolulu កោះ​ហាវ៉ៃ តែ​ម្ដង។

គ្រាន់​តែ​មើល​ឃើញ​ពី​ចម្ងាយ ក៏​កើត​ក្ដី​​រំភើប​មែន។ អ្វីៗ​នៅ​ទី​នោះ​ពិត​ជា​ស្អាត​ណាស់ ឆ្នេរ​ក៏​ស្អាត ខ្សាច់​ក៏​ស្អាត ទឹក​សមុទ្រ​ក៏​ស្អាត ហើយ​នារីៗ​ក៏​រឹត​តែ​ស្អាត (ហាហាហា… កុំ​និយាយ​ប្រាប់​គេ ប្រយ័ត្ន​គេ​ខ្មាស់​ខ្ញុំ)។ កុំ​អី​ខ្ញុំ​ថត​រូប​នារីស្អាតៗ​ជូន​បង​ប្អូន​មើល​លេង​ហើយ ប៉ុន្តែ​ខ្លាច​គេ​ប្ដឹង​ប៉ូលីស​ចាប់​ខ្ញុំ​ដាក់​ទ្រុង​មួយ​យប់​លេង ឬ​ក៏​ខ្លាច​ថត​ប៉ះ​ចំ​សង្សារ​គេ អញ្ចឹង​មាន​តែ​ខ្ជិល​ម៉្រង​ទៅ។

និយាយ​ពី​រឿង​ចង្រៃ ! ខំ​ដើរ​ទៅ​ដល់​មាត់​សមុទ្រ ទាញ​ម៉ាស៊ីន​ថត​បម្រុង​នឹង​ថត ស្រាប់​តែ​អត់​មាន​ម៉ែម៉ូរី (Memory) ក៏​ចាប់​ផ្ដើម​ឆ្លេរ​ឆ្លា រត់​លិច​កើត​ទម្រាំ​តែ​រក​ហាង​លក់​ម៉ែម៉ូរី​នេះ​បាន ដោយ​តម្លៃ​កប់​ក្ដោង (8GB ថ្លៃ ២២​ដុល្លារ)។

និយាយ​ពី​រឿង​សប្បាយ​វិញ ! … សូម​មិន​និយាយ​ទេ នាំ​យូរ​ការ ខ្ញុំ​សូម​នាំ​បង​ប្អូន​ចូល​មើល​រូប​ថត​ដែល​ខ្ញុំ​ទើប​នឹង​ថត​បាន​​តែ​ម្ដង​ទៅ។ សូម​អញ្ចើញ​ទស្សនា​ដោយ​រីករាយ ទាន !

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

រូបភាព

Posted on 4 ខែកក្កដា 2013, in Snapshot of the Week and tagged , , , , . Bookmark the permalink. បញ្ចេញមតិ.

បញ្ចេញមតិ