អំពីខ្ញុំ

សួស្ដី !

ខ្ញុំ​បាទ នី កែវប៉ុញ្ញា បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​នីតិឯកជន ពី​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ នេះ​ជា Blog ទី​ពីរ​របស់​ខ្ញុំ ដែល​បង្ហាញ​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ខ្លះៗ បន្ទាប់​ពី Blog ទី​មួយ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៧ ដែល​មិន​​បង្ហាញ​អត្ត​សញ្ញាណ។

ខ្ញុំ​ចូល​ចិត្ត​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​ទាំង​ជាតិ និង​អន្តរជាតិ ជា​ពិសេស​គឺ​បញ្ហា​នយោបាយ អក្សរសាស្ត្រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្បាប់ កសិកម្ម ចម្រៀង និងភាពយន្ត។

នៅ​ទី​នេះ ខ្ញុំ​មាន​គោល​បំណង​នឹង​ចូល​រួម​ចែក​រំលែក​ជូន​ជន​រួម​ជាតិ​នូវ​គំនិត ទស្សនៈ និង​ចំណេះដឹង​ផ្សេងៗ ដោយ​ឈរ​លើ​គោលការណ៍​អភិរក្ស និង​អភិវឌ្ឍន៍។

ដោយ​សេចក្ដី​រាប់​អាន !

  1. រីក​រាយ​ដែល​បាន​ស្គាល់​បង!

  2. បាទ​បង​! បង​អា​យុ​បង​ខ្ញុំ​ឆ្ងាយ​ណាស់​! ហាហាហាហាហាហាហាហា
    ហៅ​យ៉ាង​ម៉េច​ក៏​តា​បាន​ដែរ​បង! lolz

  3. សួស្ដីម្ចាស់ប្លក់ ថ្ងៃនេះទំនេរឆ្លៀតដើរសួរសុខទុក្ខញាតិក្បែរខាងពីរបីផ្ទះគ្រាន់កែអផ្សុក ។ ឃើញមានរឿងរាវគួរឲ្យចាប់អារម្មណ៍ជាច្រើន ។ ថ្ងៃក្រោយមានអីល្អ ៗ ចែករំលែកតៗគ្នាផង ។

    • បាទ សួស្ដី Khmerling ! សូម​ស្វាគមន៍​ការ​មក​សួរ​សុខ​ទុក​នៅ​ផ្ទះ​ខ្ញុំ​បាទ។ ខ្ញុំ​ឯ​នេះ​ក៏​កំពុង​តែ​អផ្សុក​សម្បើម​ណាស់​ដែរ។ សូម​ឧស្សាហ៍​មក​អើត​ផ្ទះ​ខ្ញុំ​បន្តិច​ទៅ ក្រែង​លោ​ខ្ញុំ​មាន​រឿង​រ៉ាវ​ខ្លះ​ៗ​គ្រាន់​ចែក​រំលែក។ មួយ​រយៈ​ពេល​នេះ ខ្ញុំ​មិន​សូវ​បាន​បង្ហោះ​អ្វី​ទេ ដោយ​សារ​ជាប់​រវល់​ការងារ​រក​តែ​ដក​ខ្លួន​មិន​រួច ហើយ​ក៏​មិន​ដែល​បាន​ដើរ​លេង​នៅ​ផ្ទះ​បង​ប្អូន​យើង​ក្នុង​ភូមិ WordPress អស់​មួយ​រយៈ​កាល​ទៅ​ហើយ​ដែរ។

  4. ខ្ញុំសុំឆ្ងល់មួយបង អត់ដែលលឺអាផ្នែកបងឯងរៀនហ្នឹងសោះ គេរៀនពីអីដែរទៅ?

    • បាទ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ នីតិ​ឯកជន មាន​ន័យ​ថា ច្បាប់​ឯកជន។ នៅ​សាកល​វិទ្យាល័យ​នីតិសាស្ត្រ (ឬ​ហៅ​ថា សាលា​ច្បាប់) ការ​សិក្សា​ផ្នែក​នីតិសាស្ត្រ​មាន​ពីរ​ធំៗ គឺ នីតិ​ឯកជន (ច្បាប់​ឯកជន) និង​នីតិ​រដ្ឋបាល​សាធារណៈ (ច្បាប់​រដ្ឋបាល​សាធារណៈ)។ និយាយ​ដោយ​ខ្លី​ គឺ​ខ្ញុំ​រៀន​ផ្នែក​ច្បាប់។

  5. ជម្រាបសួរបងប្រុស ខ្ញុំរីករាយណាស់ដែលបានស្គាល់បង ។ បងប្រុស ខ្ញុំមានwordpress មួយដែរ តែហេតុអ្វីខ្ញុំមិនអាចដាក់ប្រតិទិនលោតតាមថ្ងៃដូចប្លកបង សូមបងជួយបា្រប់ពីរបៀបដាក់ផង សូមអរគុណ

    • ជម្រាប​សួរ​ប្អូន​ប្រុស ! ខ្ញុំ​ក៏​រីក​រាយ​ដែរ​ដែល​បាន​ស្គាល់​ប្អូន​នៅ​ទី​នេះ។ សុំ​ទោស​ដែល​បង​មិន​បាន​បើក​មើល​ប្លុក​បង​ញឹក​ញាប់ ដើម្បី​ឆ្លើយ​តប​ឲ្យ​ទាន់​ពេល។

      ការ​ដាក់​ប្រតិទិន ជា​ការ​ងាយ​ស្រួល​ទេ។

      ប្រសិន​បើ​ប្អូន​ជ្រើស​រើស​ប្លុក​ជា​ភាសា​ខ្មែរ នៅ​ពេល​ដែល​ប្អូន Sign in ប្អូន​ប្រាកដ​ជា​ឃើញ​ពាក្យ “អ្នក​អាន” “ស្ថិតិ” និង “ប្លុក​របស់​ខ្ញុំ” នៅ​ផ្នែក​ខាង​លើ​បំផុត។ ប្អូន​ចុច​លើ “ប្លុក​របស់​ខ្ញុំ” រួច​ស្វែង​រក​ពាក្យ “ក្ដារ​បញ្ជា” ហើយ​ចុច​លើ​វា។ នៅ​ផ្នែក​ខាង​ឆ្វេង (left sidebar) ប្អូន​គ្រាន់​តែ​ចូល​ទៅ “រាង​រៅ” ដែល​មាន icon ដូច​ជា​ប្រដាប់​បោស​ធូលី ឬ​ប្រដាប់​លាប​ថ្នាំ ហើយ​ចុច​ពាក្យ “វិដជិត (widgets)” នៅ​ពេល​នោះ​ប្អូន​នឹង​ឃើញ​មាន​វិដជិត​ដែល​មាន​ស្រាប់​ជា​ច្រើន ក្នុង​នោះ​ក៏​មាន “ប្រក្រតីទិន” ឬ “Calendar”​មួយ​ផង​ដែរ។ ដូច្នេះ​ប្អូន​គ្រាន់​តែ​ដាក់ Cursor ចុច​ឲ្យ​ជាប់​នៅ​លើ​ប្រក្រតីទិន​ រួច​ទាញ​យក​មក​ដាក់​នៅ​ផ្នែក​ Default Sidebar ជា​ការ​ស្រេច។

      សម្រាប់​ប្លុក​ជា​ភាសា​អង់គ្លេស បន្ទាប់​ពី Sign in សូម​ចូល​ទៅ My Blog -> Dashboard -> Appearance -> Widgets រួច​ជ្រើស​រើស​​ Calendar ដោយ​ទាញ​មក​ដាក់​នៅ​ផ្នែក Default Sidebar ជា​ការ​ស្រេច។

      សង្ឃឹម​ថា​នេះ​អាច​ជួយ​ប្ងូន​បាន។ ប្រសិន​បើ​ប្អូន​មាន​ចម្ងល់​អ្វី​ទៀត សូម​សាក​សួរ​​បងមក​ចុះ។

បញ្ចេញមតិ