Monthly Archives: ខែតុលា 2011

បម្រាម​សម្រាប់​មនុស្ស ឬ​សម្រាប់​សត្វ​ពាហនៈ ?

ស្រុក​បាធាយ ខេត្ត​កំពង់​ចាម ៖ ស្លាក​បម្រាម​មួយ​ផ្ទាំង​ដែល​គេ​សរសេរ​បិទ​នៅ​លើ​របង​ក្បែរ​ច្រក​ចូល​ក្នុង​ដីឡូតិ៍​ដ៏​ធំ​មួយ។ Photo: Ny KeoPonha

បើ​គ្រាន់​តែ​ក្រឡេក​មើល ឬ​អាន​ធម្មតា នោះ​លោក​អ្នក​នឹង​មិន​ចាប់​អារម្មណ៍​អំពី​អត្ថន័យ​របស់​វា​ទេ។

ប៉ុន្តែ បើ​លោក​អ្នក​អាន និង​គិត​តែ​បន្តិច វា​អាច​មាន​ន័យ​មួយ​បែប​ផ្សេង​ពី​ការ​យល់​របស់​មនុស្ស​ទូទៅ។ តើ​ស្លាក​នេះ​គេ​សរសេរ​ដើម្បី​ឲ្យ​មនុស្ស​មើល ឬ​ឲ្យ​សត្វ​មើល ? បើ​ពិនិត្យ​ទៅ​លើ​បែប​នៃ​ការ​សរសេរ​ វា​ហាក់​ដូច​ជា​គេ​ហាម​សត្វ​ពាហនៈ​ដោយ​ផ្ទាល់​តែ​ម្ដង គេ​មិន​បាន​ហាម​ម្ចាស់​របស់​សត្វ​ទេ។ អញ្ចឹង​មាន​ន័យ​ថា សត្វ​នៅ​តំបន់​នោះ​ចេះ​អាន​អក្សរ​ខ្មែរ ?

តើ​អាច​ថា​​មក​ពី​ខ្ញុំ​គិត​ជ្រៅ​ពេក​ទេ​ដឹង ? ខ្ញុំ​គ្រាន់​តែ​ថត​លេង ហើយ​អផ្សុក​ពេក​ក៏​ចេះ​តែ Post លេង​ដែរ​ទៅ។ ខ្ញុំ​គ្មាន​បំណងអ្វី​ទេ។

ជ្រុង​មួយ​នៃ​អគារ​កាស៊ីណូ​ចាស់​លើ​ភ្នំ​បូកគោ

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​មួយ​ចំនួន​ដែល​ខ្ញុំ​ទើប​នឹង​បាន​ថត​កាល​ពី​ពេល​ថ្មីៗ​នៅ​ក្នុង​អគារ​កាស៊ីណូ​ចាស់​នៅ​លើ​ខ្នង​ភ្នំ​បូកគោ។ មិន​ដឹង​ថា​វា​មាន​ភាព​ទាក់​ទាញ​ឬ​អត់​ទេ ខ្ញុំ​គ្រាន់​តែ​សាក​ល្បង​ថត​សម្រាប់​ការ​កំសាន្ត​ប៉ុណ្ណោះ។

កំប្លែង ៖ គ្រូពេទ្យ​ធ្មេញ

ទៅ​បង់​សំណាញ់​នៅ​ព្រែក​ជិត​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥

ម្សិល​មិញ ខ្ញុំ​ និង​មិត្ត​ភក្ដិ​បាន​ទៅ​ទិញ​សំណាញ់​មួយ រួច​បាន​ទៅ​បង់​នៅ​តាម​ព្រែក​មួយ​ជិត​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ប៉ុន្តែ​អភ័ព្វ​អី លើក​សំណាញ់​បង់​មិន​រួច អញ្ចឹង​មាន​តែ​អង្គុយ​ថត​រូប​អ្នក​បង់​សំណាញ់​នៅ​ទី​នោះ​វិញ។ ដល់​ពេល​ហ្នឹង​ទើប​បាន​ដឹង​ថា​ខ្លួន​ឯង​ខ្សោយ ដោយ​សារ​មិន​ដែល​បាន​ហាត់​ប្រាណ។