Author Archives: នី កែវប៉ុញ្ញា
កម្រងរូបភាពនៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប
បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ជាពិធីបុណ្យមួយដ៏ធំ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ រយៈពេលបីថ្ងៃ គឺនៅថ្ងៃទី ១៤ និង ១៥ កើត និងថ្ងៃទី ១ រោច នៃខែកក្ដិក នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង។ នៅពេលថ្ងៃ មានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី ហើយនៅពេលយប់ មានការបណ្ដែតប្រទីប និងបាញ់កាំជ្រួចយ៉ាងកងរំពង។ នៅពាក់កណ្ដាលរាត្រីថ្ងៃ ១៥ កើត ត្រូវជារាត្រីទីពីរនៃពិធីបុណ្យ គេប្រាព្ធពិពីបុណ្យអកអំបុក សំពះព្រះខែ។
ពិធីបុណ្យអុំទូក ត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ គឺក្នុងរជ្ជកាលព្រះបាទជ័យវធន (ជ័យវរ្ម័នទី ៧) ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានច្បាំងរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ប្រទេសចំប៉ា)។
ពិធីអកអំបុក សំពះព្រះខែ ត្រូវបានប្រារព្ធឡើងដើម្បីរំឭកដល់ព្រះពោធិសត្វដែលបានយកកំណើតជាសត្វទន្សាយ ហើយបានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទានដល់ឥន្ទ្រព្រាហ្មណ៍។ នៅតាមវត្តអារាម និងភូមិស្រុក ក៏មានធ្វើពិធីនេះផងដែរ ដោយមានរៀបចំពិធីសែនព្រេន មានអំបុក ដូង ចេក និងផ្លែឈើ ជាដើម ហើយពេលយប់ជ្រៅ គេក៏ចាប់ផ្ដើមបរិភោគអំបុកជាមួយចេក ឬដូង ឬក៏គេបញ្ចុកគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ។
ពិធីបណ្ដែតប្រទីប គឺដើម្បីរំឭកគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្ដល់នូវសេចក្ដីសុខក្សេមក្សាន្ដ ភោគផលកសិកម្ម និងមុខរបរចិញ្ចឹមជិវិតប្រចាំថ្ងៃ។
ពិធីបុណ្យអុំទូកនៅឆ្នាំនេះ មានទូកអុំ និងទូកចែវ ចូលរួមចំនួន ២៤៨ ចានចុះឈ្មោះចូលប្រកួង ប៉ុន្តែជាក់ស្ដែងបានតែ ២៤៥ ប៉ុណ្ណោះដែលបានមកចូលរួម និងមានកីឡាករ កីឡាការនីចំណុះទូកចំនួន ១៧,៤២១ នាក់។ ទូកដែលបានចូលរួមនៅឆ្នាំនេះមានការថយចុះយ៉ាងច្រើន បើប្រៀបធៀបកាលពីឆ្នាំ ២០១០ ដែលមានទូកចំនួន ៤២១។
អ្វីជាការកត់សម្គាល់ គឺទូកភាគច្រើន (៥៨% ឬ ១៤៤ ក្នុងចំណោម ២៤៨ ទូក) មានឈ្មោះខាងចុងថា “…សែនជ័យ” ឬ “…តេជោសែនជ័យ”។ ???
ខាងក្រោមនេះជាកម្រងរូបភាពនៃពិធីបុណ្យអុំទូកនៅថ្ងៃទីពីរ ដែលខ្ញុំបានចុះផ្ដិតយកដោយផ្ទាល់នៅនឹងកន្លែង។
កម្រងរូបភាព នៃព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ
ព្រះរាជពិធីដង្ហែព្រះមរមអដ្ឋិ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រាព្ធឡើងនៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៤ ដោយចាប់ផ្ដើមចេញពីមហាវិថីសម្ដេចសុធារសខាងមុខព្រះបរមរាជវាំង បត់ឆ្វេងតាមផ្លូវព្រះធម្មលិខិតអ៊ុកជាប់ព្រះបរមរាជវាំង ឆ្ពោះទៅកាន់មហាវិថីព្រះនរោត្តមពីជើងទៅត្បូង រួចបត់ត្រង់វិមានឯករាជ្យពីលិចទៅកើតតាមមហាវិធីព្រះសីហនុ និងបត់ឆ្វេងតាមមហាវិធីសម្ដេចសុធារសទៅដល់ព្រះបរមរាជវាំងវិញ។
ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួន ដែលខ្ញុំបានចុះផ្ដិតយកនៅតាមទីតាំងខ្លះៗនៃពិធីនេះ ៖