បណ្ណសារប្លក

កម្រង​រូបភាព នៃ​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​បរមរតនកោដ្ឋ

ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​មរមអដ្ឋិ ព្រះ​បរមរតនកោដ្ឋ ត្រូវ​បាន​ប្រាព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃសុក្រ ១៥​កើត ខែ​អាសាឍ ឆ្នាំ​មមី ឆ​ស័ក ព.ស.​ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ចាប់​ផ្ដើម​ចេញ​ពី​មហាវិថី​សម្ដេច​សុធារស​ខាង​មុខ​ព្រះ​បរម​រាជវាំង បត់​ឆ្វេង​តាមផ្លូវ​ព្រះ​ធម្មលិខិតអ៊ុក​ជាប់​ព្រះបរមរាជវាំង​ ឆ្ពោះទៅកាន់​មហា​វិថី​ព្រះ​នរោត្តម​ពី​ជើង​ទៅ​ត្បូង រួច​បត់​ត្រង់​វិមាន​ឯករាជ្យ​ពី​លិច​ទៅ​កើត​តាម​មហាវិធី​ព្រះ​សីហនុ និង​បត់​ឆ្វេង​តាម​មហាវិធី​សម្ដេច​សុធារស​ទៅ​ដល់​ព្រះ​បរម​រាជ​វាំង​វិញ។

ខាង​ក្រោម​នេះ ជា​កម្រង​រូបភាព​មួយ​ចំនួន ដែល​ខ្ញុំ​បាន​ចុះ​ផ្ដិត​យក​នៅ​តាម​ទីតាំង​ខ្លះៗ​នៃ​ពិធី​នេះ ៖

រូបភាព ៖ កុមារីជនបទ

កុមារី​ម្នាក់​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​តាកែវ។ ខ្ញុំ​បាន​ថត​ក្មេងស្រី​នេះ នៅ​ពេល​ដែល​នាង និង​បងប្អូន​ប្រុស​ស្រី​តូចៗ​បី​នាក់​ផ្សេង​ទៀត​កំពុង​ដើរ​ជីក​ក្ដាម​នៅ​តាម​វាល​ស្រែ​ដែល​ទើប​នឹង​ច្រូត​កាត់​ហើយ។ ខ្ញុំ​គិត​ថា នាង​សំឡឹង​ខ្ញុំ​ដោយ​ភាព​ងើង​ឆ្ងល់ ហើយ​ប្រហែល​ជា​មិន​ដឹង​ថា​ខ្ញុំ​បាន​កំពុង​តែ​ថត​នាង​ផង​ក៏​មិន​ដឹង។

តន្រ្តីការនីបុរាណខ្មែរ

តន្រ្តីការនីបុរាណ​ខ្មែរ កំពុង​ប្រគុំ​បទ​ភ្លេង​កំដរ​ភ្ញៀវ នៅ​ក្នុង​សណ្ឋាគារ​ដ៏​ទំនើប​មួយ​កន្លែង នា​ទីក្រុង​សៀមរាប។